ព័ត៌មានជាតិ

កម្មករដឹកអីវ៉ាន់២នាក់ បែកគំនិតចេញឆក់ទូរសព្ទបានសម្រេច ចុងក្រោយខ្នោះ!

ភ្នំពេញៈ កាលពីវេលាម៉ោង៤រសៀល ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលួចមានស្ថាន ទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ ៧៧ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៤០២ ក្រុម ២០ ភូមិ ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន (មិនឃើញមកដាក់ពាក្យបណ្តឹង)​ក្រោយកើតហេតុទៅបាត់​។

បង្កដោយជនសង្ស័យ​មានឈ្មោះដូចខាងក្រោម​៖ ឈ្មោះ ហេង ម៉េងហ៊ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ ២៨៣ ផ្លូវ​លំ សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ ( ប្រើប្រាស់គ្រឿងញៀន​)​។ និងឈ្មោះពៅ នៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករដឹកអីវ៉ាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ(ប្រើ ប្រាស់គ្រឿងញៀន ) ។

សម្ភាតបាត់បង់ ៖ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Iphone-6 ពណ៌ ទឹកប្រាក់( របស់ជនរងគ្រោះ ) ។
វត្ថុតាងដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៧ ស្លាកលេខ 1GW-9046 ភ្នំពេញ​,ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​oppo​ពណ៌ឈាមជ្រូក ,កាបូប០១ ពណ៌ ខ្មៅ មានលុយ១៨,០០០ រៀល (របស់ជនសង្ស័យ ) ។

មុនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ឈ្មោះ និងអា ស័យដ្ឋាន ភេទស្រី ជិះម៉ូតូ០១ គ្រឿង ម៉ាក TODAY ពណ៌​ស មកដល់​ចំណុចមុខផ្ទះកើតហេតុ ក៏ត្រូវជនសង្ស័យ​២ នាក់ ខាងលើ ជិះម៉ូតូ​បានជិះមកអែប ម៉ូតូជនរងគ្រោះខាងស្តាំដៃ ហើយបានធ្វើ សកម្មភាពទូរស័ព្ទពីជនរងគ្រោះ ទុកនៅក្នុងហោប៉ៅខោខាងមុខផ្នែកខាងស្តាំ បានសម្រេចក៏បានហុចទូរស័ព្ទទៅជនសង្ស័យឈ្មោះ ពៅ នៅ ដែលអង្គុយ ខាងក្រោយម៉ូតូ រួចក៏នាំគ្នាគេចខ្លួន តែជនរងគ្រោះស្រែកឲ្យគេជួយ រួចក៏ មានអ្នកជិះម៉ូតូនៅក្បែរនោះឃើញ ជិះម៉ូតូដេញតាមពីក្រោយស្រែក ចោរៗដែរ ត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍ទំនប់ទឹកនៅក្បែរនោះ ក៏អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ​២​នាក់ រួមនឹងម៉ូតូជិះ ធ្វើសកម្មភាព ត្រង់ចំណុចមុខ ផ្ទះលេខ ២៥ ផ្លូវ ៤០២ ភូមិ ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះវិញ ត្រូវបានជនសង្ស័យឈ្មោះ ពៅ នៅ បោះចោលតាមផ្លូវ រកមិនឃើញ ហើយជនរងគ្រោះមិនបានដាក់ ពាក្យបណ្តឹង បានចេញទៅបាត់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង​២នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការ ដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់