ព័ត៌មានជាតិ

មនុស្សស្រីប្រុសជាច្រើននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសលេងល្បែង

បាត់ដំបងៈ កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មនុស្សប្រុសស្រីជាអ្នកញៀនលេងល្បែងស៊ីសងចំនួន ៩នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន និងយកធ្វើការអប់រំ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ ជាលទ្ធផលសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាអ្នកលេងល្បែងស៊ីសង បទល្មើសជាក់ស្តែងចំនួន៩នាក់រួមមាន៖
១/ឈ្មោះ ហន មុំ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងនាង
២/ឈ្មោះ គង់ យ៉ា ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិតេជោដប់ប្រាំពីរភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក
៣/ឈ្មោះ ម៉ន ឡាប ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៤/ឈ្មោះ ស៊ំ យ៉ុង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៥/ឈ្មោះ ញឹម ពៅ ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអណ្តូងនាង
៦/ឈ្មោះ ស៊ីម ឃុន ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៧/ឈ្មោះ សុខ ចាន់នឿន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៨/ឈ្មោះ មល់ នុត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិតាង៉ែន
៩/ឈ្មោះ ផៃ ផុន ភេទស្រី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិអណ្តូងនាង។

វត្ថុតាងចាប់យកបានរួមមាន៖
-គ្រាប់ ក្តាម ឃ្លោក ចំនួន ០៩ គ្រាប់
-បៀរចំនួន០២ហ៊ូស្មើ និង១០៤សន្លឹក
-កន្ទេលជ័រចំនួន០១
-កំរាលជ័រចំនួន០១
-កន្ធុនជ័រចំនួន០៤ (គុំរបគ្របក្តាមឃ្លោក)
-ម៉ូតូចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួន ត្រូវបានប្រគល់ជូនខាងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ធ្វើកិច្ចសន្យាអប់រំឈប់លេងល្បែងស៊ីសងបន្តទៀត រួចឲ្យវិលត្រឡប់ទៅវិញ៕

មតិយោបល់