ព័ត៌មានជាតិ

អ្នកខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចង់ដឹងមូលហេតុដែលដាច់ភ្លើងពេលនេះទេ?

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៧:២០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F3) មូលហេតុបណ្តាលមកពីមានរថយន្តធន់ធំមួយគ្រឿងបើកបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួនមួយដើម ត្រង់ចំណុចP433 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិវិមានទ្រង់ ភូមិព្រៃមូល និងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (៣)ភូមិវាល សង្កាត់ស្នោរ (៤)ផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕

មតិយោបល់