កីឡាករ Jeremy Menez បានកសាងកេរ្តិ៍ឈ្មោះជាថ្មីម្តងទៀត ដោយបង្ហាញក្បាច់យ៉ាល្អស៊ុតបញ្ជូលទី ខណៈដែល AC Milan យ៉ាល្អ ជូបក្លិប Roma តែគួរឲ្យសោកស្តាយគ្រាប់បាល់នោះ ជាគ្រាប់បាល់អហ្វសាយ ។
ក្នុងជំនួប Roma បានត្រឹមតែស្មើ ០ ទល់នឹង ០ ជាមួយនឹង AC Milan អតីតកីឡាករ PSG លោក Jeremy Menez ផ្លាស់មកលេងនៅ Milan បង្ហាញក្បាច់ដ៏ចម្លែកថ្មីមួយ មិនធ្លាប់មាន ដើម្បីស៊ុតបំប៉ោងសំណាញ់ តែគួរឲ្យសោកស្តាយ គ្រាប់បាល់នោះ ជាគ្រាប់បាល់ អហ្វសាយ ។
កីឡាករសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំនេះ បានអូសបាល់ហួស អ្នកចាំទី Roma ដោយកៀកនឹងគំនូសចេញ ស្រាប់តែបែរខ្លួន ទាត់បាល់វិលត្របាញ់ រំកិលចូលទៅ ធ្វើឲ្យទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាករ ចាប់អារម្មណ៍ ជាមួយនឹងតិចនិកថ្មីនេះ និង ជាគ្រាប់បាល់ល្អ ប្រចាំឆ្នាំ ៕
ទស្សនាឃ្លិបវីដេអូ ដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់