ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្រុមជនសង្ស័យបាញ់និងវាយ បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ ចំណែកប្តីស្លាប់នៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ធូ ធន ភេទប្រុស អាយុ៨៣ឆ្នាំ(ស្លាប់) និងប្រពន្ធឈ្មោះ ប៊ុន ណែម អាយុ៧២ឆ្នាំ(រងរបួសធ្ងន់)រស់នៅឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអាចកំណត់មុខសញ្ញាជនសង្ស័យ ជារឿងគំនំ ដោយសារគ្រួសារជនរងគ្រោះរងការចោទថាចេះធ្វើអំពើអាបធ្មប់។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវផងដែរ៕
មតិយោបល់