ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នា រហូតយកឈើជ្រុងដេញវាយគ្នា ផ្អើលដល់អ្នកភូមិជួយឃាត់

កណ្ដាល: សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សា ដែលការឃាត់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៉ាង សុភា អាយុ២៦ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។ ជនសង្ស័យឈ្មោះ ឈឿន រុំ អាយុ២៧ឆ្នាំ។

ដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យ បានយកឈើជ្រុងដេញវាយ លើជនរងគ្រោះ ដែលកំពុងតែជួលជុលម៉ូតូ នៅនិងផ្ទះ តែមិនបង្កឲ្យរងរបួសនោះទេ ដោយសារជនរងគ្រោះ គេចចេញទាន់ ហើយក៏ផ្អើលដល់អ្នកភូមិជួយឃាត់។

មូលហេតុ៖ ដោយសារទាស់ពាក្យសម្តី រវាងជនរងគ្រោះ និងជនសង្ស័យ៕

មតិយោបល់