ព្រះសីហនុៈ រសៀលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ឯក ប៊ួរ សុធីស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បាននាំយកបច្ច័យរបស់គណៈស្នងការនគរបាលខេត្ត ចំនួន២.២០០.០០០ រៀល(ពីរលានពីរសែនរៀល) មកចូលបុណ្យសព លោកព្រិន្ទបាលឯកអន ហៃមន្ត្រីនគរបាលប៉ុស្ដិ៍ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដែលចូលនិវត្តន៍ ហើយបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះដោយសារជំងឺ។
សូមបញ្ជាក់ថា ក្នុងរយៈពេលដែលលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ មកកាន់ដំណែងជាស្នងការនគរបាលខេត្តព្រះសីហនុមក សកម្មភាពដឹកនាំរបស់លោកមានការផុលផុសគួរឲ្យតក់សំគាល់ ទាំងការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការងារមនុស្សធម៌ជួយដល់សង្គម លោកបានខិតខំគួរឲ្យកោតសរសើរ៕
មតិយោបល់