ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់នៅលើសួនច្បារសង្ស័យថាខ្យល់គ នៅមុខសាលាបឋមសិក្សាសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា គាត់(សព)តែងដើររើសអេដចាយ និងបរិភោគស្រាជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៣រសៀល គាត់មានសភាពមិនស្រួល ចេះតែឈរភ្នែកឡើងលើ ហើយនាពេលព្រឹកថ្ងៃទី២៦នេះក៏បានឃើញគាត់ដេកស្លាប់នៅកន្លែងកើតហេតុ តែម្ដង។
ក្រោយពេលកើតហេតុក៏នាំគ្នារាយការណ៍ទៅ អាជ្ញាធរបានទំនាក់ទំនងទៅគ្រួសារសព ក្រោយពីបានតម្រុយថាគ្រួសារសព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ
ដោយគ្មានការផ្តឹងផ្តល់ពីសាច់ញាតិនៃសពទើបអជ្ញាធរប្រគល់សពឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានោះផងដែរ សប្បុរសជន លោកយាយ ចន្ទីសា អាយុ៨០ឆ្នាំ នៅភូមិសែនសុខ៣ បានជួយឧបត្ថម្ភក្តាមឈូស និងឡានសម្រាប់ដឹកសព ហើយប្រជាពលរដ្ឋក៏បានចូលថវិកាចូលបុណ្យផងដែរ៕
មតិយោបល់