ព័ត៌មានជាតិ

នារីអ្នកលក់អនឡាញ និងបុរស ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន

រតនគិរី: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ដែលមានដូចខាងក្រោម៖
១.ឈ្មោះ ថៃ ប៊ុនរ៉ុង (ហៅតូ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលើ ឃុំស្រះឬស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទីលំនៅបច្ចុប្បន្នភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ សាំង សុភក្រ័ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
៣.ឈ្មោះ មូល ចរិយា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរតាមអនឡាញ ទីលំនៅបច្ចុប្បន្នភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សម្ភារ:ដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨ កញ្ចប់(៥កញ្ចប់តូច០៣ធំ) ទម្ងន់ ២៨.៤២ g
-ទូរសព្ទ័ដៃចំនួន ០៦គ្រឿង
-ប្រាក់រៀលចំនួន ៧៥០,០០០រៀល និងប្រាក់ដុល្លារចំនួន ៣ដុល្លារ។
-ម៉ូតូ០១គ្រឿងម៉ាក់ zoomerx ពណ៌ក្រហម
-រថយន្ត១គ្រឿងម៉ាកហាយព្រីត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2G-1731 និងសម្ភារ:សម្រាប់សេពមួយចំនួន

បច្ចុប្បន្នជនង្ស័យ និងវត្ថុតាង ត្រូវបានឃាត់រក្សាទុកបណ្តោះអាសន្ននៅ អធិកាដ្ឋាននគបាលស្រុកបរកែវ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអបសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីបន្ត៕

មតិយោបល់