ព័ត៌មានជាតិ

រថយន្តស្រោចកៅស៊ូ វ៉ាជែងជ្រុលទៅបុករថយន្តដឹកដែក ខ្ទេចក្បាល របួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តស៊ីទែនស្រោចកៅស៊ូមួយគ្រឿង អ្នកបើកបរខ្វះការប្រុងបរយ័ត្ន បើកវ៉ាជែង ត្រង់ចំណុចគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តកុងតៃន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ របួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កជារថយន្តស្រោចកៅស៊ូ ស៊ីទែនពណ៌លឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6126 បើកបរល្បឿនលឿន បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របពេលដែលមេឃកំពុងភ្លៀងរលឹម បោះពួយ គ្មានខ្វល់ទើសពីណា ទីបំផុត ទៅដល់ចំណុចកើតហេតុ វ៉ាជែង រថយន្តខាងមុខ ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកពីក្រោយ រថយន្តកុងតៃន័រ ដឹកដែក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-4469 កំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត ខ្ទេចរថយន្តបង្ក រងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ តំណាងក្រុមហ៊ុនសងខាង ចេញមុខមកដោះស្រាយ សម្របសម្រួលគ្នា ដោយដឹងនូវកំហុសខ្លួនឯង បើកបរពហើនពេក ខ្វះការប្រុងប្រយ័ត្ន ទើបឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់