ព័ត៌មានជាតិ

ផឹកស្រវឹង វាយឪពុកម្ដាយប្អូនថ្លៃ ធ្វើឲ្យកើតជាកំហឹង រហូតឈានដល់ប្រល័យជីវិតភាគីម្ខាងទៀត

បាត់ដំបង: នៅវេលាម៉ោង ៨យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី០២ មានករណីអំពើហិង្សាមួយ កើតទ្បើងក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ (បងថ្លៃជនសង្ស័យ) មានទីលំនៅភូមិ-ឃុំជាមួយគ្នា ចំនួន ០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលឲ្យស្លាប់ ។

មូលហេតុ៖ ជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ជនសង្ស័យ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់