ព័ត៌មានជាតិ

EDC ផ្ដាច់ភ្លើងពីគល់ស្ពានព្រែកហូរ ដល់សង្កាត់ពីរក្នុងក្រុងតាខ្មៅ

ភ្នំពេញ: អគ្គិសនីកម្ពុជា (EDC) បានជូនដំណឹងពីការផ្ដាច់ភ្លើងបណ្ដោះអាសន្នចាប់ពីម៉ោង៩៖១៥នាទីព្រឹក ដល់ម៉ោង១២៖៣០នាទីថ្ងៃត្រង់ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដំឡើងត្រង់ស្វូរថ្មី។

អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩៖១៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៤ (GS4-F3) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១) តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចភូមិព្រែកហូរខាងកើត និងខាងលិច សង្កាត់ព្រែកហូរ រហូតដល់ក្រោយពេទ្យជ័យជម្នះ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (២) ចាប់ពីចំណុចគល់ស្ពានព្រែកហូរ តាមបណ្ដោយផ្លូវ១១៥ រហូតដល់ភូមិខ្ពបវែងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

មូលហេតុនៃការផ្ដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដំឡើងត្រង់ស្វូរថ្មី។ យ៉ាងណា ក្រុមការងារនឹងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់៕

edc

មតិយោបល់