ព័ត៌មានជាតិ

បុរសម្នាក់អាងខ្សែយោធា បើករថយន្តចង្កូតស្តាំស្លាកលេខ ខ.ម 2-1098ត្រូវគយចល័តឃាត់ ស្រាប់តែមានលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់…

បាត់ដំបងៈ បុរសម្នាក់បើករថយន្តចង្កូតស្តាំ ស្លាកលេខ ខ.ម 2-1098 សង្ស័យជារថយន្តដែលឈ្មួញលួចនាំចូលពីប្រទេសថៃ គេចពន្ធ ហើយត្រូវបានសមត្ថកិច្ចផ្នែកគយចល័តឃាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ពេលដែលសមត្ថកិច្ច ផ្នែកគយចល័តឃាត់រថយន្តខាងលើនេះ អ្នកបើកបររថយន្តមិនបានចុះមកពីលើរថយន្តនោះទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍តាមដងផ្លូវ ហើយប្រភពខ្លះបានអះអាងថា បុរសរូបនេះជាខ្សែខាងមន្ត្រីយោធា ហើយក្រោយមកក៏មានលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ ចុះមកធ្វើការដោះស្រាយដល់កន្លែងកើតហេតុ ដោយឲ្យបុរសរូបនេះប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចផ្នែកគយចល័តដើម្បីចាត់ការតាមច្បាប់។

សូមបន្ថែមថា យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបានឲ្យដឹងថា គេសង្កេតឃើញមានរថយន្តភាគច្រើន ជារថយន្តគេចពន្ធ និងជាប្រភេទរថយន្តចង្កូតស្តាំ ធ្វើចរាចរណ៍ច្រើន៕

មតិយោបល់