ព័ត៌មានជាតិ

យក​បង្គន់​មក​ដាក់​លើ​សួនច្បារ​អាជ្ញាធរ​មើលមិនឃើញ​

​រាជធានី​ភ្នំពេញ​៖ បង្គន់​អនាម័យ​មួយ​ដែល​ត្រូវបាន​គេ​យកមក​ដាក់​លើ​សួនច្បា​សា​ធារ​ណះ​ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​បរិដ្ធាន​យ៉ាងខ្លាំង​នោះ​ត្រូវបាន​ប្រជា​ពលរដ្ធ​បាន​ធ្វើ​ការរិះ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​។

ប្រសិនបើ​យើង​ធ្វើដំណើរ​មក​ដល់​សួនច្បារ​មុខ​ស្ថានទូត​បារាំង​យើង​និង​ឃើញ​បង្គន់​អនាម័យ​មួយ​ដែល​ត្រូវបាន​គេ​យកមក​ដាក់​តាំង​លើ​សួនច្បារ​បណ្ដាលអោយ​ខូច​បរិដ្ធាន​ម្យ៉ាងវិញទៀត​ប្រជាពលរដ្ធ​បាន​ធ្វើ​ការរិះគន​យ៉ាង​ខ្លាំង​បង្គន់​ដែល​ត្រូវបាន​គេ​យកមក​ដាក់​តាំង​លើ​សួនច្បារ​សា​ធា​រះ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​នោះ​ត្រូវបាន​ប្រជា​ពលរដ្ធ​មាន​ការងឿងឆ្ងល់​គ្រប់ៗ​គ្នា​ថា តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ដែនដី​អនុញ្ញាតិ​អោយ​យក​បង្គន់​មក​ដាក់​តាំង​លើ​សួនច្បារ​បែប​នេះ​ហើយ​ឯណា​ទៅ​ដែល​ថា ទីក្រុង​ស្អាត​នោះ​។

ប្រជា​ពលរដ្ធ​បានសូម​ណូម​ពរ​ដល់​អាជ្ញាធ​រពាក់​ព័ន្ធ​មេត្តា​មាន​វិធា​ការ​ចាត់ការ​រឿងនេះ​ផង​ដើម្បី​កុំ​អោយ​ខ្មាស់​បរទេស​៕​
image(1)

image(2)image

មតិយោបល់