ព័ត៌មានអន្តរជាតិ

លោក Pompeo ជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី ចូលរួមដោះស្រាយដោយផ្ទាល់ ចំពោះបញ្ហាប្រឈមមុខដាក់គ្នា

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី គួរតែចូលរួមដោះស្រាយនូវជម្លោះ ដោយផ្ទាល់របស់ពួកគេ នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកទីមួយរបស់ លោក Pompeo ទាក់ទងនឹងជម្លោះនោះ លោកបាននិយាយថា អាមេរិកមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលនាវាអ៊ុយក្រែន ព្យាយាមឆ្លងកាត់ច្រក Kerch ។

ដោយលោកបានកត់សម្គាល់ថា សកម្មភាពរឹបអូសនាវារបស់អ៊ុយក្រែនពីរុស្ស៊ី គឺបានបង្កឲ្យមានការកើនទ្បើងនៃគ្រោះថ្នាក់ និងបានអំពាវនាវឲ្យរុស្ស៊ី ប្រគល់នាវាដែលរឹបអូស រួមទាំងដោះលែងសមាជិកនាវិកដែលជាប់ឃាំង ត្រឡប់ទៅឲ្យអ៊ុយក្រែនវិញ។

ក្នុងនោះលោកបានបញ្ជាក់ទៀតថា ភាគីទាំងពីរត្រូវអនុវត្តការអត់ធ្មត់ និងគោរពតាមកាតព្វកិច្ច ក៏ដូចជាកិច្ចសន្យាអន្តរជាតិរបស់ពួកគេ»៕

មតិយោបល់