ព័ត៌មានជាតិ

​ឃាត់ខ្លួនជនបរទេសម្នាក់ ពីបទ​ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ស្ទះចរាចរណ៍​និងមានសតិមិនប្រក្រតី!

ភ្នំពេញៈ នៅថ្ងៃអង្គារ ៥រោច ខែកក្ដិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ ខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន​ជនបរទេស​ម្នាក់ ស្ថិតនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ស្ទះចរាចរណ៍ និងមានសតិមិនប្រក្រតី។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់