ព័ត៌មានជាតិ

កម្លាំងនគរបាលបង្ក្រាបឃាត់ខ្លួនអប់រំអ្នកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន ១៤នាក់ នៅស្រុកគាស់ក្រឡ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង (បៀរ) ចំនួន ០២លើក និងមនុស្សចំនួន ១៤នាក់ (ស្រី១៣នាក់)។

វត្ថុតាងដកហូតបានរួមមាន បៀរ ០២ហ៊ូរ កំរាលក្រាល០២ និងប្រាក់មួយចំនួន។ នៅក្រោយពេលធ្វើកំណត់ហេតុសាកសួររួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យវិលត្រឡប់ទៅសហគមន៍វិញ៕

មតិយោបល់