គ្រឿងផ្សំ៖
-សរសៃល្ហុងចៀនស្រួយ ១០០ ក្រាម
-បង្គារក្រៀម ៣០ ក្រាម
-សណ្តែកគួរហាន់ ១គួរ
-បង្គារបកសំបកស្រុសឆ្អិន ៥០ ក្រាម
-ត្រីមឹកស្រុសឆ្អិន ៥០ ក្រាម
-ប៉េងប៉ោះ ៥ ផ្លែ
-ម្ទេសអាចម៌សត្វ ៦ គ្រាប់
-ខ្ទឹមស ៥ កំពឹស
-ក្រូចឆ្មារហាន់ជាចំណិតៗ ១ ផ្លែ
-ស្ករត្នោត ១ ស្លាបព្រាបាយ
-ទឹកអម្ពិលទុំ ១ ស្លាបព្រាបាយ
-ប៊ីចេង បន្តិចបន្តួច
-ទឹកត្រី ២ ស្លាបព្រាបាយ
វិធីធ្វើ៖
បុកខ្ទឹមស ស្ករត្នោត ម្ទេស បង្គារក្រៀម សណ្តែកគួរ និងប៉េងប៉ោះ ឲ្យបែកៗរួចបន្ថែមទឹកអម្ពិលទុំ ទឹកក្រូចឆ្មារ ប៊ីចេង និងទឹកត្រី រួចភ្លក្សរសជាតិតាមចំណូលចិត្ត ហើយដាក់ត្រីមឹក និងបង្គារស្រុស រួចច្របល់ឲ្យចូលជាតិ បន្ទាប់មកយកទៅច្របល់ជាមួយនឹងសរសៃល្ហុងចៀនស្រួយ ជាការស្រេច៕
មតិយោបល់