កំពតៈ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ ទៅលើនារីម្នាក់វ័យ១៧ឆ្នាំ បានសម្រេច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១២នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។
ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់យកមកសាកសួរ ទី១ឈ្មោះ ឈិន សុខ ភេទប្រុស អាយុ២០ឆ្នាំ និងទី២ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ។ ក្រោយបញ្ចប់ការសាកសួរទើបដឹងថា ក្នុងចំណោចពួកគេទាំង២នាក់នេះ មានតែម្នាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះអាយុ១៧ឆ្នាំ បានសម្រេច បន្ទាប់ពីបានផឹកស្រាជាមួយគ្នា ហើយជនរងគ្រោះបានចូលបន្ទប់ទឹក ជនសង្ស័យចូលទៅចាប់រំលោភតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់