ព្រះសីហនុៈ មានករណីទូកទេសចរណ៍២គ្រឿង បុកគ្នានៅសមុទ្រកោះរ៉ុងសន្លឹម បណ្តាលឲ្យជនបរទេសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខបឹងកាឡូទ្រីហាវ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ករណីនេះកើតឡើងរវាងទូកទេសចរណ៍មួយគ្រឿង ពណ៌ខៀវ បើកបរដោយឈ្មោះ គង់ គី ភេទប្រុស អាយុ៤៧ឆ្នាំ រួមដំណើរដោយជនបរទេសម្នាក់ បានចេញពីឆ្នេរឡុងសិត ឆ្ពោះទៅផែបូរ៉ា ដល់ចំណុចកើតហេតុក៏បានបុកជាមួយទូកកន្ទុយវែងដឹកអ្នកទេសចរណ៍មួយគ្រឿងទៀត បើកបរដោយឈ្មោះ ម៉ម វី ដឹកភ្ញៀវទេសចរណ៍បរទេសចំនួន១៦នាក់ បណ្តាលឲ្យទូកដឹកអ្នកទេសចរណ៍នោះលិចក្នុងសមុទ្រ ធ្វើឲ្យជនបរទេសម្នាក់បានស្លាប់។ ចំណែក មនុស្សផ្សេងទៀតក្នុងទូកត្រូវបានជួយស្រង់ឡើងលើទូកធំ៕
មតិយោបល់