ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងថ្នាំញៀន ០៤កញ្ចប់។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង នៅចំណុចតាមផ្លូវជាតិលេខ២មុខមន្ទីរពេទ្យជ័យជំនះ ភូមិក្រពើហារ សង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សង្ស័យឈ្មោះមាស សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យកគឺមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ០៤កញ្ចប់ (តូច០៣និងធំ០១)-ថង់សំរាប់វេចខ្ចប់ថ្នាំញៀន ០៥(ធំ០១កញ្ចប់)-ទុយយោជរ័សំរាប់ចូកថ្នាំញៀន០១-កាបូបលុយពណ៌ឈាមជ្រូក១(គ្មានប្រាក់)-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក(ឈ្មោះមាសសុផាត)
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានល្បាតមកដល់ចំណុចខាងលើបានឃើញជនសង្ស័យកំពុងឈរ ដោយមានការសង្ស័យបានឆែកឆេររកឃើញថ្នាំញៀន០២កញ្ចប់តូច ។ ពេលនោះជនសង្ស័យបានប្រាប់ថាខ្លួននៅមានលាក់ទុកថ្នាំញៀន២កញ្ចប់ទៀតនៅក្នុងបន្ទប់២០៦ផ្ទះសំណាក់ឡាលីន។

ដោយទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងបានទទួលបញ្ជារពីលោកស្នងការរងទទួលផែនគ្រឿងញៀន និងលោកអធិការនគរបាលក្រុងតាខ្មៅ ព្រមទាំងបានសហការណ៍ពីម្ចាស់ផ្ទះសំណាក់ឡាលីនបានចូលឆែកឆេរបន្ទប់២០៦ រកឃើញវត្ថុតាងដូចខាងលើ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងអស់ខាងលើខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំឡឥដ្ឋចាក់អង្រែក្រោមតម្លៃ ៨ម៉ឺនរៀលយកមកលក់ដូរបន្តទៀតដោយលក់ក្នុងមួយកញ្ចប់តម្លៃ៣ម៉ឺនរៀល ហើយខ្លួនទើបតែរកស៊ីជួញដូរលើកទី១នេះទេ។ជនសង្ស័យ រួមជាមួយវត្ថុតាងអធិការដ្ឋានគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-10-05_21-22-23photo_2016-10-05_21-22-26photo_2016-10-05_21-22-29

មតិយោបល់