ស្វាយរៀងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងចាប់រំលោភនារីជាអ្នកលក់គ្រឿងក្រអូប ដោយប្រើល្បិចណាត់ឲ្យជនរងគ្រោះយកទឹកអប់មកឲ្យខ្លួន កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះ ពេជ្រ អូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្ដដឹកដី។ ចំណែកនារីរងគ្រោះមានអាយុ១៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់