ព័ត៌មានជាតិ

ស្រវឹង! បើករថយន្តស៊េរីទំនើបឡង់គ្រីស័រ ស្លាកលេខ ភ្នំពេញ 2L-6567 បុកបង្គោលភ្លើងនិងស្លាកប៉ាន់ណូ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2L-6567 បើកបរដោយបុរសម្នាក់ស្រវឹង បោះពួយទៅបុកនឹងបង្គោលភ្លើង រួមទាំងស្លាកប៉ាន់ណូ កល់រថយន្តជាប់ទ្រូងផ្លូវរងរបួសបែកក្បាល និងខូចខាតរថយន្តយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង និងបានយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់