ព័ត៌មានជាតិ

កម្ពុជា​នឹង​សាក​ល្បង​ទទួល​​ជន​ភៀស​ខ្លួន​អូស្ត្រាលី​

​ភ្នំពេញ​៖​ប្រទេស​អូស្ត្រាលី នឹង​បញ្ជូន​ជនភៀសខ្លួន​៣​ទៅ​៤​គ្រួសារ​ឲ្យមក​រស់នៅ​សាកល្បង​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា តាម​កិច្ចព្រមព្រៀង នេះ​បើ​យោងតាម លោក កុយ គួង អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការ​បរ បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​តែម្ដង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងឲ្យដឹងថា ក្នុង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​កន្លងមក​នេះ​ជា​ការ​ត្រឹម ត្រូវ​ទាំងស្រុង ដោយ​ផ្អែក​ទៅលើ​គោលការណ៍​មនុស្សធម៌ និង​គោលការណ៍​ស្ម័គ្រចិត្ត​។​

​លោក Peteer Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​ប្រទេស​អូស្ត្រាលី បាន​ថ្លែងឲ្យដឹងថា អូស្ត្រាលី មាន​គម្រោង សាកល្បង​បញ្ជូន​ជនភៀសខ្លួន​ប្រមាណ​ជា ៥​គ្រួសារ​ឲ្យមក​រស់​នៅលើ​ទឹកដី​កម្ពុជា ប៉ុន្តែ​គម្រោង​នេះ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់​នោះ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​បញ្ជូន​ជនភៀសខ្លួន​នេះ បាន​ធ្វើឲ្យ​មាន​មតិ​ប្រឆាំង និង​ការ​ជំ​ទាន់​ជាច្រើន​ពី ប៉ុន្តែ​ការសម្រេច​គឺ​ស្ថិតនៅ​លើ​រដ្ឋាភិបាល​៕​

Untitled

មតិយោបល់