ព័ត៌មានជាតិ

ឋានសួគ៌​រួមរ័ក​ក្មេងៗ​នៅ​ស្វាយប៉ាក​ល្បី​ដល់​វៀតណាម និង​បណ្តា​ប្រទេស​ផ្សេងៗ

​ដោយ​គ្រាន់តែ​ឭ​ថា​ស្វាយប៉ាក មនុស្ស​ជាច្រើន​ពិត​ជា​ចាប់អារម្មណ៍​ជាក់​ជា​មិនខានឡើយ ថា​វា​ជា​បំបន់​អ្វី បើ​ទោះបី​ដឹងថា តំបន់​សម្បូរ​ទៅដោយ​អ្នកនេសាទ​ក្តី ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​រាជធានី​ភ្នំពេញ​។​

​ថ្មីៗ​នេះ​ដែរ​គេហទំព័រ វៀតណាម សូ​ហា ក៏​បាន​ចុះផ្សាយ​ពី​រឿងរ៉ាវ អតីត​តំបន់​ឋានសួគ៌ ពេស្យាចារ ស្វាយប៉ាក​នេះ ឲ្យដឹងថា នៅ​ក​ក្រោម​ស្លាក​ខារ៉ាអូខេ ដែល​យើង​អាច​ឃើញ​សម្លៀក​បំពាក់​គ្រប់​ពណ៌ ដែល​ស្ថិត​នៅលើ​ដងខ្លួន​ស្ត្រី​ដែល​អង្គុយ និង​ឈរ​តម្រាប​គ្នា រងចាំ​ភ្ញៀវ​នោះ​គឺជា​តំបន់​បម្រើ​សេវាកម្ម​ផ្លូវភេទ ។ ប្រភព​ខាងលើ​បាន​បន្តថា តំបន់​ស្វា​ប៉ាក​ត្រូវបាន​គេ​ដឹងថា ជា​តំបន់​ដែល​រកស៊ី​លក់​ភ្លូវ​ភេទ និង​ព្រហ្មចារីយ៍រប​ស់​ស្ត្រី​ក្រមុំ ដោយ​ស្ថិតិ​មិនតិច​ជាង ៣០០ នាក់​នោះ​ទេ ដែល​ជា​អ​និតិ​ជន ។ ក្នុងករណី​នេះ​បើសិនជា​ក្មេងស្រី​ដែល​មាន​ព្រហ្ម​ចារីយ៍ ត្រូវបាន​ទិញ​យក​ទៅ​រួមរ័ក ក្នុងតម្លៃ ពី ៥០០ ទៅ ៧០០ ដុល្លារ ។ តែ​ធាតុពិត បើសិន​ជា​ក្មេងស្រី​ស្ថិតនៅ​ក្នុង​វ័យ​អនីតិជន គឺ​ថ្លៃ​ជាង​នេះ ដូច្នេះហើយ ម្ចាស់​បន​តែងតែ​ចាប់អារម្មណ៍​លើ​ក្មេងស្រី អាយុ ពី ៩ ទៅ ១០ ឆ្នាំ ដោយ​ទិញ​ពី​ឪពុក​ម្តាយ​របស់​នាង ដើម្បី​យក​មក​បម្រើ​សេវាកម្ម​ផ្លូវភេទ​។​

​ការឆ្លើយតប​នឹង​សេវាកម្ម ផ្លូវភេទ មិន​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​នោះទេ ដោយនិយាយ​ត្រូវរ៉ូវ​តម្លៃ​គ្នា នោះ​គេ​នឹង​នាំ​នាង ដែលជា​អ្នក​បម្រើ​សេវាកម្ម​ផ្លូវភេទ ទៅកាន់​បន្ទប់សម្ងាត់ ឬ​តំបន់​សម្ងាត់​សុ​វត្តិភាព​គេចចេញ​ពី​មុខ​ច្បាប់ ទើប​គេ​ចាត់ការ​ឡើងឋានសួគ៌ ។​កាលពី​ប៉ុន្មាន​ឆ្នាំមុន មាន​ភ្ញៀវទេសចរ​ជាច្រើន ដែល​ធ្វើដំណើរ​មក​កាន់​ទី​នេះ ដើម្បី​ស្វែងរក​ក្មេងស្រី​ដើម្បី​រួមភេទ ។

​តែ​ទោះជា​យ៉ាងណា​ក្រោម​និន្នាការ​នយោបាយ​របស់​រដ្ឋាភិបាល ជាមួយនឹង​អង្គការ​ប្រឆាំង​លើ​សេវាកម្ម បម្រើ​ផ្លូវភេទ របស់​កុមារ ត្រូវ​បាន​រឹតបន្តឹង និង​ដាក់ទោស​ដល់​អ្នក​ដែល​ប្រកប​របរ​អាជីព​កម្មនេះ ទៅតាម​ទំហំ​នៃ​ទោស ផងដែរ​៕​
sex1

មតិយោបល់