ព័ត៌មានជាតិ

TOYOTA REVO បុកម៉ូតូមួយគ្រឿង របួសក្មេប្រុស ២នាក់

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យរបួសមនុស្សពីរនាក់
កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខបន្ទាយផ្សារចាស់ ក្នុងឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង​​។

ជនរងគ្រោះទី១ ឈ្មោះ ឈិន ណាំឆាវ អាយុ១៤ឆ្នាំភេទប្រុស មានទីលំនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងទី២ ឈ្មោះ គា តូលីន អាយុ១៣ឆ្នាំ ភេទប្រុស មានទីលំនៅភូមិជើងខ្នារ ឃុំពន្លៃស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក TOYOTA REVO ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ 2AS-6505 បុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍៕

មតិយោបល់