ព័ត៌មានជាតិ

រំលោភប្អូនថ្លៃមានផ្ទៃពោះ៣ខែកន្លះ ចុងក្រោយជាប់ខ្នោះ!

កណ្តាលៈ កាលពីវេលាម៉ោង២ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់​ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ នៅក្នុងបន្ទប់ផ្ទះជួល ភូមិពោធិ៍តូច ឃុំកំពងលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ​​អាយុ១៨ឆ្នាំ​។ ជនសង្ស័យ​ឈ្មោះ ជា កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។
​ មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ដោយមានផ្ទៃពោះ៣ខែកន្លះ រង់ចាំប្តីមកពីរត់ម៉ូតូវិញ​។

ជួនពេលនោះដែរបងថ្លៃរបស់ជនរងគ្រោះឈ្មោះជា កុសល បានមកស្នាក់នៅ ដេកនៅក្នុងបន្ទប់ជួលជាមួយជនរងគ្រោះ។
រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ជនរងគ្រោះនៅតែម្នាក់ឯងពុំឃើញប្ដីត្រឡប់មកវិញឡើយ ឃើញដូច្នេះជនសង្ស័យជាបងថ្លៃបានហៅជនរងគ្រោះមកចូលដេកនៅក្នុងមុងជាមួយខ្លួន ក្នុងខណៈនោះជនរងគ្រោះបានចូលដេកជាមួយជនសង្ស័យដោយខ្លាចខ្មោចមិនហ៊ានដេកម្នាក់ឯង ឆ្លៀតពេលនោះជនសង្ស័យបាននិយាយលួងលោម រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសម្រេចតែម្តង។

ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់លួង រួចមកកម្លាំងប៉ុស្តិ៍បានសហការជាមួយជំនាញចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន
នគរបាលស្រុកពញាឮ ដើម្បីធ្វើសាកសួរចាត់ការតាមនីតិវិធី៕

មតិយោបល់