ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
មូលហេតុ ដោយសារជនសង្ស័យជាប្តីមកពីធ្វើការ ឃើញប្រពន្ធស្រវឹងស្រា ហើយមិនដាំបាយ ក៏សួរនាំហើយប្រកែកគ្នា ប្តីក៏ស្ទុះទៅវាយប្រពន្ធ១ដៃ ពេលប្រពន្ធឈរនៅមាត់ទ្វារ ដួលធ្លាក់ពីលើផ្ទះបោកក្បាលនឹងជណ្តើរបែកក្បាលរបួសធ្ងន់តែម្តង។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនសង្ស័យជាប្តី សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការនីតិវិធីច្បាប់៕
មតិយោបល់