ភ្នំពេញៈ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូតែមិនបានសម្រេច កាលពីវេលាម៉ោង១និង២០នាទីយប់ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជិន រ៉ាវី អាយុ១៨ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ,ទី២ឈ្មោះ ឃឿន លីយ៉ា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងទី៣ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។
បច្ចប្បន្ន ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ដង្កោធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការតាមចាប់បក្ខពួកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់