ព័ត៌មានជាតិ

ជួយស៊ែររកសាច់ញាតិគាត់ផង! ប្តីប្រពន្ធ២នាក់ សង្ស័យទើបរៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅផ្លូវជាតិលេខ១

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ កៀរម៉ូតូ១គ្រឿង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ សង្ស័យទើបនឹងរៀបការហើយថ្មីៗ ស្លាប់នៅកន្លែងកើតហេតុ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រង់ចំណុចម្តុំជិតផ្លូវជប៉ុន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ។ សាកសពជនរងគ្រោះខាងលើ មានអាយុប្រហែលជា១៧-១៨ឆ្នាំប៉ុណ្ណោះ បើបងប្អូនបានស្គាល់ សូមផ្តល់ដំណឹងឲ្យសាច់ញាតិគាត់ផង ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់