ព័ត៌មានជាតិ

ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ថ្មីចំនួន ៣៤៤នាក់ និងមានករណីជាសះស្បើយចំនួន ២៩នាក់

 

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៣៤៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

– ករណីឆ្លងសហគមន៍ ៣៣៩ នាក់
– អ្នកដំណើរពីបរទេស ០៥ នាក់

ភ្នំពេញ (២៤៣) ស្វាយរៀង (៧១) កណ្ដាល (៨) ព្រះសីហនុ (៦) កោះកុង (៥) តាកែវ (៣) ក្រចេះ (២) សៀមរាប (១)

គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៥២១៨ នាក់
– អ្នកជាសះស្បើយ= ២៣១៩ នាក់
– អ្នកកំពុងព្យាបាល= ២៨៥៨ នាក់
– អ្នកស្លាប់= ៣៦ នាក់

 

 

មតិយោបល់