បាត់ដំបងៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ដាច់ក្បាលយ៉ាងរន្ធត់ នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ បាន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ(ជនដៃដល់ជាមនុស្សកើតរោគសរសៃប្រសាទ) រស់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ឆម ឈឿម ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចំពោះករណីនេះ មិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។
បច្ចុប្បន្ន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរនាំនិងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តចាត់ការបន្តទៀត៕
មតិយោបល់