កោះកុងៈ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
បង្កឡើងដោយរថយន្ត NISAN មួយគ្រឿង ពណ៌ កណ្តុរប្រម៉េះ PSHN ០៨៤៦ (ចង្កូតស្តាំ) របស់កង វិស្វកម្ម នៃក្រសួងការពារជាតិ បើកបរដោយឈ្មោះ ឈ្មោះ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅខេត្តកំពត ដឹកថ្មមិច ទិសដៅពីកើតទៅលិច បានរអិលធ្លាក់ផ្លូវ ចុះជ្រោះក្រឡាប់ដោយខ្លួនឯង ហើយជនរងគ្រោះ បាមចុចកញ្ចក់លោតចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃខាងឆ្វេង។
មូលហេតុ ដាច់ហ្វ្រាំងពេលចុះចំណោត៕
មតិយោបល់