ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបបានជនជាតិឡាវ២នាក់ដែលយកគ្រឿងញៀនប្រហែល១គីឡូក្រាមមកលក់នៅកម្ពុជា ក្នុងផ្ទះសំណាក់មន្នីរ័ត្ន

ព្រះវិហារៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៩នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់១លើក នៅចំណុចផ្ទះសំណាក់មន្នីរ័ត្ន ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតក្រាមពណ៌សថ្លា(ICE) ចំនួន១កញ្ចប់ធំ (ទម្ងន់ប្រហែល១គីឡូក្រាម) និងឃាត់ខ្លួនបានមុខសញ្ញាចំនួន២នាក់រួមមាន៖
១.ឈ្មោះ ខួន ម៉ានីគីតា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឡាវ
២.ឈ្មោះ សុខ ថាវង្សពេលេ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឡាវ

មុខសញ្ញា និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់