ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់សារធាតុញៀន ៣នាក់ នៅក្រុងដូនកែវ

តាកែវៈ វេលាម៉ោង ១០និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ សរុប ៩នាក់ដឹកនាំ ដោយលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ មធ្យោបាយ ១គ្រឿងម៉ូតូ ២គ្រឿង នឹងមានសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សាតធាតុញៀនដោយខុសច្បាប់នៅ ភូមិថ្នល់បត់ សង្កាត់រកកាក្រៅ ក្រុងដូនកែវ ។

ឃាត់ខ្លួនបាន ៣នាក់៖
1-ឈ្មោះ ង៉ែត ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដ រស់នៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង (ជួញដូរ)។
2-ឈ្មោះ ណាង វណ្ណេត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)។
3-ឈ្មោះ កឹង ធា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)។

ដកហូតវត្ថុតាង៖
-ម៉្សៅក្រាមសថ្លា ចំនួន ៥កញ្ចប់ទម្ងន់17.81ក្រាម (ថ្លឹងទាំងសំបកថង់)
-លទ្ធផលធ្វើតេស្តបថម ពណ៌ត្នោតលឿងទុំ ជាប្រភេទ មេតំហ្វេតាមីនICC(ម៉ាទឹកកក)
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង
-សម្ភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទ ៤គ្រឿង
-ម៉ូតូ ២គ្រឿង (សង់បិច ១គ្រឿងស្លាកលេខ1N0748ភ្នំពេញ ស៊ីរ៉ូស ១គ្រឿងអត់ផ្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់