ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានក្រុមចោរវ័យក្មេង ជំនាញខាងឆក់ក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់!..

ភ្នំពេញ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទីយប់ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រទះករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ត្រង់ចំណុចជិតស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលនោះកម្លាំងសមត្ថកិច្ចប្រដេញតាមក្រោយរហូតដល់មុខមន្ទីរពេទ្យអង្គរធំ ផ្លូវកម្ពុជាក្រោម ក៏បានឃាត់ខ្លួនសង្ស័យចំនួន២នាក់ ឈ្មោះ គីម សុខហួរ ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ម៉ម ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ។

ក្នុងនោះដែរ សម្ភារ:ដកហូតមាន ៖ ម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ 1HH- 8866 ទូរសព្ទ័ដៃម៉ាក IPhone 6plus (ទូរសព្ទ័ដៃជនរងគ្រោះ) តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ជនសង្ស័យនិងសម្ភារ:ដកហូតខាងលើ កម្លាំងការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់។

ហើយនៅម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល កម្លាំងល្បាតរបស់ការិយាល័យ បានប្រទះករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ត្រង់ចំណុចមុខសណ្ឋាគារប្រេស៊ីដង់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានប្រដេញតាមក្រោយឃាត់ខ្លួនបានសង្ស័យម្នាក់ទៀតឈ្មោះ កែ បូរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ កម្លាំងការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់