ភ្នំពេញៈ មានករណីផ្ទុះអាវុធមួយបានកើតឡើង ខណៈដែលបុរសម្នាក់ បានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ទាំងកណ្តាលរាត្រីនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយកើតហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់នេះរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើនេះបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលនិរោធ ដើម្បីសាកសួរបន្តហើយទាញទ្វារបិទ ហាក់បីដូចជាព្យាយាមបិទបាំងមិនចង់ផ្ដល់ព័ត៌មាន៕
មតិយោបល់