អ៊ីរ៉ង់ៈ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់ ទទួលបាននាវាមុជទឹក ២គ្រឿងបន្ថែមទៀត ដើម្បីបង្កើនប្រតិបត្តិការរបស់កងទ័ពខ្លួន នៅដែនទឹក ជាក់ស្ដែងគឺនៅឈូងសមុទ្រពែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាសែតអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកខ្នាតតូចនេះ បានចំណាយពេលប្រហែល ១៨ ខែដើម្បីសាងសង់។ ដោយពួកវា ត្រូវបានចាប់ផ្ដើមសាងសង់នៅប្រហែលឆ្នាំ ២០០៥ ក្នុងប្រទេសអ៊ីរ៉ង់។
កាសែត The Times of Israel បានកត់សម្គាល់ថា នាវាមុជទឹកទាំងនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអេឡិចត្រូនិច និងកាំជ្រួចមីស៊ីល ដែលវានឹងត្រូវចូលរួម ជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់ សម្រាប់ប្រតិបត្តិការរបស់ប្រទេស៕
មតិយោបល់