តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ស្ត្រីម្នាក់រស់នៅកោះតែវ៉ាន់មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលប្តីរបស់ខ្លួនមិនជួយគិតគូរឿងប្រាក់កាសដើម្បីផ្គត់ផ្គងគ្រួសារឲ្យបានគ្រប់គ្រាន់សោះ គឺគិតតែពីចំណាយប្រាក់ដើរលេងសប្បាយនៅខាងក្រៅជាមួយនឹងមិត្តភិក្តិទៅវិញ។ ដោយសារតែទ្រាំលែងបានស្ត្រីម្នាក់នោះបានសម្រេចចិត្តប្តូរឥរិយាបទដោយ ឲ្យប្តីរបស់នាងចំណាយប្រាក់ ៦៦ ដុល្លារនៅក្នុងការដេកជាមួយនាងម្តងៗ។ លោក Chen ដែលមានតួនាទីជាអ្នកបើកបររថយន្ត មិនសប្បាយចិត្តនិងកិច្ចព្រមព្រៀងនេះទេ។ ទោះជាយ៉ាងណាប្រពន្ធរបស់គាត់បានបដិសេធមិនចុះញ៉មខណៈដែលនាងបានអះអាងថាគាត់ចូលចិត្ត ដើរលេងសប្បាយនៅពេលយប់ និងធ្វេសប្រហែសចំពោះរឿងគ្រួសារ។ ប្រាក់ខែប្រពន្ធរបស់គាត់គឺមិនអាចគ្រប់គ្រាន់ផ្គត់ផ្គងលើគ្រួសារទេ រីឯលោក Chen មិនចង់ជួយចំណាយសោះ។ ទីបំផុតបុរសដែលត្រូវជាស្វាមីបានសម្រេចចិត្តប្តឹងប៉ូលិសចំពោះសកម្មភាពរបស់នាង ប៉ុន្តែមន្ត្រីប៉ូលិសបានផ្តល់យោបល់ឲ្យសម្របសម្រួលគ្នាសិនទៅមុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕
ព័ត៌មានជាតិ
មតិយោបល់