បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានអ្នករកឃ្មុំក្នុងព្រៃម្នាក់ បានប្រទះឃើញសពមនុស្ស សល់តែគ្រោងឆ្អឹងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។
ករណីនេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងព្រៃភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សពខាងលើមិនស្គាល់ពីអត្តសញ្ញាណ ឬបានភិនភាគអ្វីទាំងអស់ ដោយសារតែរលួយសល់តែគ្រោងឆ្អឹង ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
មតិយោបល់