ព័ត៌មានជាតិ

យុតិ្តធម៌ពិតជាមានមែន! ករណីរថយន្តម៉ាកអូឌី បើកបុកម៉ូតូយុវតីសិស្សសាលា ២នាក់ ស្លាប់នៅខណ្ឌជ្រោយចង្វារ ពេលនេះចាប់ជនបង្កបានហើយ

ភ្នំពេញៈ ក្នុងកិច្ចប្រជុំនោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារនគរបាលប៉ុស្តិ៍ សង្កាត់កោះដាច់នគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ទូកដរដែលមានការផ្សព្វផ្សាយរងការចោទប្រកាន់ថា បានចម្លងរថយន្តបង្ករត់គេចខ្លួនក៏បានរាយការណ៍អំពីអង្គហេតុ និងការស្រាវជ្រាវពីពេលកើតហេតុរហូតដល់បច្ចុប្បន្ននេះ។ ក្រោយពីស្តាប់របាយកាណ៍នោះហើយកិច្ចប្រជុំ បានសរុបវិភាគ និងមានពន្លឺខ្លះដើម្បីបន្តនីតិវិធីឈានស្វែងរកចាប់ខ្លួនអ្នកបើករថយន្តបង្ក។ សំណុំរឿងនេះគេរំពឹងថា នឹងអាចបំបែកបាននៅពេលឆាប់ៗខាងមុខ ដោយជនបង្កមិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់នោះឡើយ។

សូមរំលឹកថាយុវតី ២រូប អាយុ ១២ឆ្នាំ ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា និងយុវតីអាយុ ១៣ឆ្នាំ ឈ្មោះ ខេន កូវ៉ា បានរងការបុកដោយរថយន្តស្លាប់ជាមួយគ្នា ពេលកំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នាវេលាម៉ោងប្រមាណ ៧និង០០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដែលជាទីន្លែងមានសភាពស្ងាត់ជ្រងំ។
ក្រោយកើតហេតុរថយន្តបង្កបានបើកគេចបាត់ស្រមោល ប៉ុន្តែបានបន្សល់ទុកនូវត្ថុតាងរូបភាពតាមកាមេរ៉ាសុវត្ថិភាពក្នុងស្ថានភាពយប់ងងឹត មិនអាចចាប់បានស្លាកលេខរថយន្តសង្ស័យបង្កគឺ រថយន្តហាយឡិនឌ័រឬក៏រថយន្តអូឌីបានឡើយ។

ជនបង្កឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បន្ទាប់ពីកើតហេតុការណ៍នោះនគរបាលប៉ុស្តិ៍រដ្ឋបាលកោះដាច់ ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងរាយការណ៍ទៅម្ចាស់ទូកដរដើម្បីចាប់រថយន្តបង្កកុំឲ្យឆ្លងរត់គេច។ ប៉ុន្តែក្នុងស្ថានភាពយប់ងងឹតរថយន្តបង្កបានបើករត់គេចដោយសុវត្ថិភាព។ ទោះមានការរត់គេចក៏ដោយក្នុងសំណុំរឿងនេះអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យកម្លាំងនគរបាលគ្រប់ផ្នែក និងគ្រប់ជំនាញត្រូវតែតាមស្វែងរកចាប់ខ្លួនជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

មតិយោបល់