នៅវេលាម៉ោង ៨និង២១នាទី ព្រឹកថ្ងៃពុធនេះ មានហេតុការណ៍រញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានកើតឡើងនៅក្នុងកោះតៃវ៉ាន់ ចំណែករបាយការណ៍ពីផលប៉ះពាល់នោះនៅមិនទាន់មាននោះទេ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២១នាទី ភាគខាងកើតនៃទីក្រុង Hualien។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអារម្មណ៍ភិតភ័យ និងខ្លាចជាខ្លាំង។
កាលពីខែមិថុនា ឆ្នាំមុន មានហេតុការណ៍រញ្ជួយដីមួយបានកើតឡើងនៅភាគកណ្ដាលកោះតៃវ៉ាន់ ក្នុងកម្រិត ៦,៣រ៉ិចទ័រ ដែលបណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់ និងរងផលប៉ះពាល់ជាច្រើន។
គួររំលឹកផងដែរថា កាលពីឆ្នាំ ១៩៩៩ ក៏មានហេតុការណ៍រញ្ជួយដីដូចគ្នានេះបានកើតឡើងក្នុងកម្រិត ៧,៦រ៉ិចទ័រ ដែលសម្លាប់មនុស្សប្រមាណជាង ២.៤០០នាក់៕
មតិយោបល់