ព្រៃវែងៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោថ៤និង៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះនៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ លឹម រុន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិពានា ឃុំអំពិលក្រៅ បានចងសម្លាប់ខ្លួននៅលើផ្ទះ ដោយបានចងនឹងខ្សែកាតាប លីឡុង ពណ៌ឆ្នូតខៀវលាយក្រហម នៅផ្ទោងចង្ក្រានបាយបណ្តាលឲ្យស្លាប់តែម្តង។
មូលហេតុ ដោយសារខ្លួនពិការភាព ជាអចិន្ត្រៃយ៍ជាយូរឆ្នាំមកហើយ និងតូចចិត្តប្រពន្ធលែងចោល ហើយខ្លួនក៏មានជំងឺប្រចាំកាយ ទើបដាច់ចិត្តចងកសម្លាប់ខ្លួនឯងនៅលើផ្ទះតែម្តង ព្រោះនៅផ្ទះគ្មានមនុស្សនៅ ដោយម្តាយរវល់ហាលស្រូវនៅមុខផ្ទះ លុះពេលព្រឹកឡើងទៅលើផ្ទះ ស្រាប់តែឃើញកូនឈ្មោះ លឹម រុន បានចងកសម្លាប់បាត់ទៅហើយ ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងពិនិត្យសពរួចរាល់ហើយ បន្ទាប់មកប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់