ភ្នំពេញៈ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានកំណត់រួចហើយនូវគោលដៅ២កន្លែង ដូចជា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ១ ដើម្បីឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ហើយមន្រ្តីនគរបាលចរាចរណ៍ បានបោះតង់ប្រចាំការនៅគោលដៅទាំង២នោះ ២៤ម៉ោងលើ២៤ម៉ោង។
ចំពោះរថយន្តធុនធំដែលចូលខុសម៉ោងមួយចំនួនតូច ក៏នៅតែកើតមាន ប៉ុន្តែបើមើលភាគរយនៃការគោរពវិធានការនេះ គឺបានចូលរួមអនុវត្តបានច្រើន ដោយយើងអាចសង្កេតត្រង់ផ្លូវវាងក្រុង នោះយើងនឹងដឹងពីភាគរយនៃការចូលរួមគោរពច្បាប់។
សូមមហាជន កុំធ្វើការវាយតម្លៃរហ័ស ឬលឿនពេក ដោយសារការអនុវត្តច្បាប់អោយល្អ វាទាមទារពេលវេលា និងឆន្ទះចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបផងដែរថា វេលាម៉ោង០៨និង៣០នាទីត្រង់ចំណុចស្ពានអាកាស្ទឹងមានជ័យ
មានរថយន្តម៉ាក HYUNDAIពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-0247 (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយុន ស៊ុន)បានធ្វើដំណើរតាមបណ្តោយសម្តេចមុនីរ៉េតទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបត់ស្តាំ បណ្តាលឲ្យកន្ទុយក្រោយរថយន្តកៀរនឹងបង្កាន់ដៃស្ពានតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ចនៅគោលដៅបានចាប់ឃាត់រថយន្តហើយបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញភ្លាមៗផងដែរ៕







មតិយោបល់