កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរថយន្តដឹកអកកេះមួយវង់ បានឈប់អែបកៀនផ្លូវដោយសារតែរថយន្តខូច និងមានម៉ូតូមួយគ្រឿងឈប់ពីក្រោយរថយន្តនោះគ្រាន់តែឈប់ភ្លាមមិនទាន់បានចុះពីលើម៉ូតូផងស្រាប់តែរថយន្តធុនធំមួយគ្រឿងបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់២នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទី១៖ឈ្មោះគ្រឿន សាមឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលត្នោត ឃុំគរគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល , ទី២៖ឈ្មោះ សុខរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលក្របៅ ឃុំគរគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 បើកដោយបុរសម្នាក់រួមដំណើរនិងព្រូ២នាក់ ពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំងជ្រុលទៅបុករថយន្តកូរ៉េក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ច3035ភ.ព2 បើកបរទាំងអស់៤នាក់ ដោយសាររថយន្តខូចបាននាំគ្នាចុះរុញពីក្រោយបុក ពេញទំហឹងបណ្ដាលអោយរថយន្តកូរ៉េដែលដឹកឧបករណ៍ ភ្លេងក្រឡាប់ផ្ងារជើងម្ខាងចាក់ចោលឧបករណ៍ភ្លេងពេញផ្លូវ និងបណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង២នាក់ ហើយរងរបួសធ្ងន់២នាក់ខាងភ្លេង រីឯខាងរថយន្តបង្ករងរបួសព្រូម្នាក់ ដាច់ម្រាមជើង២ ត្រូវរថយន្តសង្គ្រោះដឹកយកទៅភ្លាមៗ ដើម្បីព្យាបាល។
ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋានស្រុកកៀនស្វាយ។ ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅអធិការដ្ឋានស្រុកកៀនស្វាយរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/GopR3ErQseY
មតិយោបល់