អាល្លឺម៉ង់ៈ លោកស្រី Kramp-Karrenbauer ដែលត្រូវបានគេរំពឹងថា នឹងជំនួសតំណែងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel សម្រាប់មេដឹកនាំបន្ទាប់របស់គណបក្ស CDU នោះ បានជំរុញឲ្យសហភាពអឺរ៉ុប និងអាមេរិកពិចារណាលើការរារាំងនាវារុស្ស៊ី ដែលធ្វើដំណើរពីសមុទ្រ Azov ចូលទៅក្នុងកំពង់ផែរបស់ពួកគេ ក្នុងគ្រាកំពុងមានជម្លោះដ៏តានតឹង នៅដែនសមុទ្ររវាងទីក្រុងម៉ូស្គូ និងក្រុងគៀវ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី Kramp-Karrenbauer វ័យ ៥៦ ឆ្នាំរូបនេះ បាននិយាយថា ការបិទផ្លូវ គួរតែត្រូវបានអនុវត្ត ប្រសិនបើមានរបាយការណ៍បង្ហាញថា រុស្ស៊ីគឺជាអ្នកឈ្លានពាននោះ។
ដោយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍មួយ ដែលបានដកស្រង់ដោយភ្នាក់ងាររ៉យទ័រ លោកស្រី Kramp-Karrenbauer បាននិយាយថា ប្រសិនបើវា ត្រូវបានបញ្ជាក់ថា ការឈ្លានពាននោះ គឺបណ្ដាលមកពីភាគីរុស្ស៊ី … វាច្បាស់ណាស់ថា ចំណាត់ការបិទផ្លូវ គួរតែត្រូវបានធ្វើទ្បើង៕
មតិយោបល់