ព័ត៌មានជាតិ

រថយន្តម៉ាស្តា ពាក់ស្លាកលេខភ្នំពេញ 2AW-5099 បើកទ្បើងភ្នំបូកគោ បុកម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ២នាក់

កំពត: កាលពីវេលាម៉ោង ១៤ និង១៥នាទីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ត្រង់ចំណុចផ្លូវកោងឡើងភ្នំបូកគោ គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ុន ពេជ្រ អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែង និងធ្វើការវាស់វែង ចំណែកសាកសព ត្រូវបានក្រុមគ្រួសារ ដឹកយកទីធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់