សព្វថ្ងៃនេះក្រុមហ៊ុន Smart បានប្រកាសពីការចាប់ផ្តើមនៃកម្មវិធី “Facebook Now” ដែលផ្តល់ជូនអតិថិជនរបស់ខ្លួន ក្នុងការប្រើប្រាស់ហ្វេសប៊ុកអោយកាន់តែមានភាពងាយស្រូលជាមួយនិងគំរោងFacebook Unlimited ការចុះឈ្មោះប្រើ Facebook ដោយប្រើលេខទូរស័ព្ទ Facebook USSD និង លេង Facebook តាមរយៈការផ្ញើរសារ។
កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជន Smart បង្កើតគណនីFacebook មានភាពងាយស្រួលជាងមុន។ Facebook ID នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិសម្រាប់អតិថិជនប្រើលេខទូរស័ព្ទរបស់Smart។ អតិថិជនគ្រាន់តែជ្រើសលេខសម្ងាត់ រួចហើយupdate profile បន្ទាប់មកអតិថិជនអាចរីករាយជាមួយអត្ថប្រយោជន៍បន្ថែមរបស់Facebook។ ជាមួយនឹងដំណើរទាំងពីរជំហានដ៏សាមញ្ញនេះ កម្មវិធី Facebook Now ជួយអោយអតិថិជនSmart អាចប្រើប្រាស់បណ្តាញសង្គមជាមួយភាពងាយស្រួលដែលមិនធ្លាប់មានពីមុន មក។
ជាមួយនិងការបង្កើតកម្មវិធីFacebook Now របស់ក្រុមហ៊ុន Smart បានណែនាំជម្រើសគំរោងFacebook Unlimited ដែលផ្តល់ជូនជម្រើសជាច្រើនពី Smart។ អតិថិជន Smart អាចទិញគំរោងFacebook Unlimited ឬហៅថា ហ្វេសប៊ុកគ្មានដែនកំណត់ ដែលចំណាយត្រឹមតែ5សេនប៉ុណ្ណោះក្នុងមួយថ្ងៃឬ 2 ដុល្លារអាមេរិកសម្រាប់រយៈពេលបីខែ។
សម្រាប់អតិថិជនដែលទូរស័ព្ទរបស់គាត់មិនអាចភ្ជាប់អ៊ីនធឺណិតបាន អតិថិជននៅតែប្រើសេវា Facebook តាមរយៈ Facebook USSD ពីក្រុមហ៊ុន Smart ដែលចំណាយត្រឹមតែ 0.30 ដុលា្លសម្រាប់អត្រាប្រចាំសប្តាហ៍ ។ Facebook USSD អនុញ្ញាតឱ្យអតិថិជនទទួលបានព័ត៌មានថ្មីៗ សរសេរជាសារ បង្ហោះរូបភាពនានា ជជែកកម្សាន្តជាមួយមិត្តភក្តិ និងគ្រប់គ្រងគណនី Facebook របស់ខ្លួន។ គន្លឹះទាំងអស់នេះ នឹងស្ថិតនៅក្រោមម្រាមដៃរបស់លោកអ្នក ហើយSmart ក៏មានផ្តល់ជូនជម្រើសផ្សេងទៀតផងដែរតាមរយះ សេវាផ្ញើរសារជាអក្សរ តាម Facebook ដែលចំណាយត្រឹមតែ 1សេនក្នុងមួយអត្ថបទ។ ជម្រើសនេះធ្វើឱ្យ អតិថិជន Smart អាចចែករំលែកសារថ្មីៗទៅកាន់មិត្តភក្តិ។
លោក Thomas Hundt ជានាយកប្រតិបត្តិក្រុមហ៊ុន Smart សង្ឃឹមយ៉ាងម៉ុតម៉ាំ លើគំនិតផ្តួចផ្តើមថ្មីមួយនេះ អាចជួយសម្រួលដល់ការប្រើប្រាស់សេវាអ៊ីនធើណិតតាមទូរស័ព្ទដៃ នៅក្នុងប្រទេសកម្ពុជា។ លោក Hundt បានអធិប្បាយថា “សព្វថ្ងៃនេះយើងឃើញមានការប្រើប្រាស់ទូរសព្ទ័ចល័តជាង 100% ក្នុងប្រទេសកម្ពុជា ទោះជាយ៉ាងណាការប្រើប្រាស់អ៊ីនធើណិតតាមទូរសព្ទ័ចល័តលើប្រពន្ធ័3G និង4Gមានកំរិតទាបជាង20% ។ ការវិនិយោគដ៏ធំតែម្នាក់ឯងរបស់ក្រុមហ៊ុន Smart លើការផ្លាស់ប្តូរប្រពន្ធ័អ៊ីនធើណិតនៅឆ្នាំ 2014 បានចំណាយរហូតដល់ជាង 50 លានដុល្លាអាមេរិច សម្រាប់គម្រោងអ៊ីនធឺណិតតាមទូរស័ព្ទចល័តដោយផ្តោតជាពិសេសទៅលើ ការពង្រីកបណ្តាញគ្របដណ្តប់ 3G ក៏ដូចជាសមត្ថភាពបង្កើតបណ្តាញ4G LTE ដែលជាបច្ចេកវិជ្ជាដំបូងតែមួយគត់នៅប្រទេសកម្ពុជា។”
“កាន់តែច្បាស់ទៅទៀតSmart នឹងក្លាយទៅជាផ្នែកមួយនៃសហគមន៍ Facebook ។ Facebook ជាកត្តាចំបងដែលជំរុញ អោយមានការប្រើប្រាស់អ៊ីនធើណិតតាមរយៈទូរស័ព្ទដៃ ហើយក្រុមហ៊ុន Smart មានបំនងចង់ធ្វើអោយមានភាពងាយស្រួលនិងផ្តល់ជូននូវតំលៃសមរម្យដល់អតិថិជន។”
លោក Hundt បានបន្ថែម “Facebook Unlimited គឺល្អសម្រាប់បង្ហោះរូបថតលោកអ្នកនិងមិត្តភក្តិរបស់អ្នកផ្សេងៗទៀត។ សូមអរគុណដល់គំរោង Facebook Unlimited របស់យើង ដែលអាចអោយលោកអ្នកអាចបង្ហោះរូបថតឥតឈប់ឈរគ្រប់នាទី។”
ដោយមានការបើកដំណើរការបណ្តាញ 4G LTE ថ្មីរបស់ក្រុមហ៊ុន Smart នៅក្នុងទីក្រុងសៀមរាប នាយកក្រុមហ៊ុន Smart បានបន្តជម្រាបលម្អិតពីបណ្តាញ 4G នាពេលអនាគតរបស់ក្រុមហ៊ុន Smart នៅកម្ពុជា។ លោក Hundt បានថ្លែងថា “ឆាប់ៗក្នុងពេលខាងមុខនេះ បណ្តាញ 4G LTE របស់ក្រុមហ៊ុន Smart នឹងមកដល់ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ក៏ដូចជាខេត្តកំពង់ចាម ជាមួយល្បឿនកាន់តែលឿនជាងមុននិងតម្លៃសេវាទិន្នន័យទាប។ យើងខ្ញុំជឿថាក្រុមហ៊ុនSmartនឹងនាំប្រជាជនកម្ពុជាប្រមាណមួយលាននាក់ថែមទៀត ភ្ជាប់ការទំនាក់ទំនងជាមួយហ្វេសប៊ុក។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃការបង្កើត ជំនាន់គ្រួសារ Smart។”
មតិយោបល់