ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា ពន្លះម៉ូតូសង់ ស្លាប់ម្នាក់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ២

តាកែវ: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៤៩-៥០ ក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះបង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-9818 បើកបរពីទិសខាងជើងទៅត្បូង អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុរត់គេចខ្លួនបាត់រក្សាទុករថយន្តនៅកន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-2197 បើកបរពីត្បូងទៅជើងដោយឈ្មោះ ស្រេង ស្រយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាពនៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់