ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-1116 បានបែកកង់ខាងក្រោយ រអិលធ្លាក់ពីលើផ្លូវចូលក្នុងប្រឡាយទឹកជាប់ចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ព្រូរថយន្តម្នាក់ និងមនុស្ស៥នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ទី២ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៨ ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ៕
មតិយោបល់